Help:ការកែប្រែទំព័រ
![]() |
Note: When you edit this page, you agree to release your contribution under the CC0. See Public Domain Help Pages for more info.
|
![]() |
វាជារឿងងាយស្រួលណាស់ក្នុងការកែប្រែខ្លឹមសារអត្ថបទវិគីមួយ៖
- ចុចលើ ក្បាលសន្លឹក "Edit" នៅផ្នែកខាងលើរបស់ទំព័រ។
- កែប្រែអត្ថបទ។
- ចុចលើប៊ូតុង "Save page" ។
តែប៉ុណ្ណឹងឯង!
Contents
ច្បាប់ទម្លាប់ក្នុងការកែប្រែនិងការរចនា[edit | edit source]
ច្បាប់ទីមួយក្នុងការកែប្រែអត្ថបទវិគីគឺ ការមិនខ្លាចញញើត ក្នុងការកែប្រែ។ អ្នកដទៃនឹងជួយកែប្រែប្រសិនបើអ្នកសរសេរខុស។ ហេតុនេះសូមមានទំនុកចិត្តលើខ្លួនឯង ហើយសាកល្បងធ្វើការកែប្រែម្ដងទៅ! មានច្បាប់ទម្លាប់ ក្បួនច្បាប់ ទស្សវិជ្ជា គ្រាប់បែបយ៉ាងក្នុងការកែប្រែទំព័រវិគី។ ក៏ប៉ុន្តែក្នុងចំណោមនោះ ការមិនខ្លាចញញើត គឺសំខាន់ជាងអ្វីៗទាំងអស់!
ការកែប្រែអាចជាការសរសេរកឋាខណ្ឌថ្មីមួយឬទំព័រព័ត៌មាន ឬក៏គ្រាន់តែជាការកែសម្រួលកំហុសអក្ខរាវិរុទ្ធនិងវាក្យស័ព្ទ។ ជាទូទៅ សូមព្យាយាមបន្ថែមឬកែប្រែអត្ថបទដើម្បីអោយវាកាន់តែមានន័យច្បាស់និងគ្រប់គ្រាន់។ សំខាន់ជាងនេះទៅទៀត សូមប្រាកដក្នុងចិត្តថា អ្នកមានឆន្ទៈក្នុងការ លើកស្ទួយ ខ្លឹមសារអត្ថបទវិគីអោយកាន់តែប្រសើរឡើង។
នៅពេលដែលអ្នកត្រូវការរចនាបថផ្សេងៗ ដូចជាការដាក់ជាកូនចំណងជើង ឬសរសេរអក្សរដិត អ្នកអាចប្រើអក្សរកូដវិគីឬប៊ូតុងនៅក្នុង របារឧបករណ៍កែប្រែ នៅផ្នែកខាងលើតំបន់កំពុងកែប្រែ។ សូមមើល Help:ការរចនា សម្រាប់ប្រភេទរចនាបថដែលគេប្រើប្រាស់ជាទូទៅ។
ចំណារពន្យល់អំពីការកែប្រែ[edit | edit source]
មុនពេលដែលអ្នករក្សាទុកការបន្លាស់ប្ដូរមួយ អ្នកអាចវាយបញ្ចូលកំណត់សម្គាល់ខ្លីមួយនៅក្នុងប្រអប់ Summary (?): ដើម្បីពណ៌នាប្រាប់ពីការកែប្រែរបស់អ្នក។ កុំបារម្ភច្រើនឬចំណាយពេលគិតពីវាច្រើនពេក។ គ្រាន់តែសរសេរយ៉ាងខ្លីពីអ្វីដែលអ្នកបានផ្លាស់ប្ដូរ។ ឧទាហរណ៍ អ្នកអាចសរសេរថា "កែសម្រួលអក្ខរាវិរុទ្ធ" ឬ "បន្ថែមព័ត៌មានអំពីផ្កាឈូករ័ត្ន" ជាដើម។
ចំណារពន្យល់នេះនឹងត្រូវបានរក្សាទុកជាប់ជាមួយកំណែប្រែរបស់អ្នក ហើយអាចអោយអ្នកដទៃងាយស្រួល តាមដានបន្លាស់ប្ដូរ នៅក្នុងវិគី។
ការមើលមុន[edit | edit source]
យកល្អអ្នកគួតែប្រើប៊ូតុង "Show preview" ដើម្បីមើលការកែប្រែរបស់អ្នកអោយលទ្ធផលបែបណា មុននឹងអ្នករក្សាវាទុក។ កាណ៍នេះក៏ទាក់ទិននឹង ការតាមដានបន្លាស់ប្ដូរ ផងដែរ ពីព្រោះរាល់លើកពេលដែលអ្នករក្សាទុក វានឹងបង្ហាញអោយអ្នកដទៃឃើញជាបន្លាស់ប្ដូរផ្សេងមួយទៀត។ វាមិនមែនជារឿងគួរអោយបារម្ភពេកទេ ប៉ុន្តែវាជាការល្អក្នុងការទម្លាប់ខ្លួនអ្នកអោយកែសម្រួលកំហុសទាំងអស់នៅក្នុងអត្ថបទរបស់អ្នក ដោយប្រើប្រាស់ការមើលមុននឹងរក្សាទុក ជាជាងរក្សាទុកហើយធ្វើការកែប្រែ ម្ដងទៀត ដើម្បីគ្រាន់តែចង់កែប្រែកំហុសបន្តិចបន្តួចនោះមួយឬពីរនោះ។
បង្ហាញបន្លាស់ប្ដូរ[edit | edit source]
ជម្រើសមួយទៀតគឺប៊ូតុង "Show changes" ដែលអាចអោយអ្នកមើលភាពខុសគ្នារវាងកំណែបច្ចុប្បន្ននិងកំណែដែលអ្នកបានសរសេរ។
ការកែប្រែផ្សេងទៀត[edit | edit source]
ជាមួយវិគីកែប្រែ អ្នកអាចចាប់ផ្ដើមសរសេរទំព័រថ្មីមួយ ប្ដូរទីតាំង(ឬចំណងជើង)ទំព័រមួយ ឬលុបទំព័រមួយចោល៖
សូមចាំថាអ្នកគួរតែមានឆន្ទៈលើកស្ទួយខ្លឹមសារអត្ថបទទាំងអស់របស់វិគីអោយកាន់តែប្រសើរឡើងតាមរយៈការកែប្រែរបស់អ្នក។
ការពិភាក្សា[edit | edit source]
អត្ថបទនីមួយៗមាន “ទំព័រពិភាក្សា” រៀងៗខ្លួន ដែលនៅទីនោះអ្នកអាចចោទជាសំណួរ ធ្វើសំណូមពរ ឬពិភាក្សាអំពីការកែសម្រួល។ សូមមើល Help:ទំព័រពិភាក្សា។